ព័ត៌មានថ្មីប្រចាំថ្ងៃ

Monday, April 13, 2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

អ្នកទស្សនា: Views

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឳកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។

នាឳកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានថ្លែងថា «ថ្ងៃនេះ នាងខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែងព្រោះបានជួប សាកសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនលោកតា លោកអ៊ំ លោកពូ ដែលជាសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា ក្នុងកម្មវិធីសប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីចែករំលែកក្តីស្រឡាញ់ ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦»។

សូមជម្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែមានវត្តមានជារៀងរាល់ឆ្នាំ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឳកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕

0 Reviews:

Post a Comment