ព័ត៌មានថ្មីប្រចាំថ្ងៃ

Saturday, October 24, 2026

អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាល និងប្រគល់អំណោយឧបត្ថម្ភដល់កីឡាករទូក «ង» និងកងកម្លាំងសមត្ថកិច្ច

អ្នកទស្សនា: Views

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ជូនដល់កីឡាករទូក «ង» កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ នៅតារាងបាល់ទះខេត្តព្រៃវែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

អ្នកទស្សនា: Views

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤៖

១៖ របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF)។

២៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧។

៣៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

៤៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មទំនិញអាស៊ាន។

ក្រៅពីរបៀបវារៈខាងលើ សម្តេចមហាបវរធិបតី ក៏ពិភាក្សាលើការងារផ្សេងៗពាក់ព័ន្ធការដឹកនាំរដ្ឋ៕អត្ថបទដោយ Srey Moch

Friday, October 23, 2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ

អ្នកទស្សនា: Views


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្ដល់ឋានៈសាស្រ្តាចារ្យ (ក.ជ.ស.) បានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ លោកសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំងលោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយលើកឡើងថា កិច្ចប្រជុំលើកទី៣ នាពេលនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការរៀបចំដាក់ឱ្យអនុវត្តការផ្តល់ឋានៈ សាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពីកិច្ចប្រជុំកន្លងទៅ ក៏ដូចជាបញ្ហាប្រឈម និងកិច្ចការចាំបាច់នានា ក្នុងនោះរបៀបវារៈដែលត្រូវពិនិត្យនិងពិភាក្សា រួមមាន៖

*ទី១៖ សមាសភាពក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃ ក.ជ.ស
*ទី២៖ សមាសភាពគណៈកម្មការជំនាញវិស័យអប់រំ កសិកម្ម និងសុខាភិបាល
*ទី៣៖ បទបញ្ជាផ្ទៃក្នុងរបស់ ក.ជ.ស
*ទី៤៖ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ របស់ ក.ជ.ស
*ទី៥៖ សៀវភៅណែនាំប្រតិបត្តិស្តីពីលក្ខណៈវិនិច្ឆ័យ និងដំណើរការវាយតម្លៃនិងផ្តល់ឋានៈសាស្ត្រាចារ្យ។

កិច្ចប្រជុំលើកទី៣នេះ បានពិភាក្សាពីតួនាទីរបស់ក្រុមប្រឹក្សាជាតិក្នុង​ការ​ផ្ដល់​ឋានៈសាស្ត្រា​ចារ្យ​នៅកម្ពុជា​ ជាមួយនឹងការលើកឡើងពីការ​សិក្សាបទពិសោធ​ក្នុងតំបន់​និងអន្តរជាតិ ព្រមទាំង​យន្តការ​ នីតិវិធី និង​ក្រមប្រតិបត្តិច្បាស់ លាស់ក្នុងដំណើរការនៃការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស លក្ខណៈវិនិច្ឆ័យ និងការពិនិត្យផ្ទៀងផ្ទាត់លើគុណភាពសាស្ត្រាចារ្យទាំង ៣ឋានៈ រួមមាន៖ សាស្រ្តាចារ្យជំនួយ, សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យ ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្របទៅតាមស្ដង់ដាតំបន់ជាក់លាក់ និងលក្ខណៈវិនិច្ឆ័យផ្សេងទៀត។

កិច្ចប្រជុំ​បាន​សម្រេចអនុម័ត​លើ​ផែនការសកម្មភាពប្រចាំឆ្នាំ២០២៧ របស់ ក.ជ.ស និងបានផ្តល់ការណែនាំឱ្យអគ្គលេខាធិការ ក.ជ.ស ធ្វើការកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់ ក.ជ.ស, សេចក្ដីសម្រេចស្ដីពី ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃក.ជ.ស. និងសេចក្ដីសម្រេចស្ដីពីគណៈកម្មការជំនាញវិស័យអប់រំ កសិកម្ម និងសុខាភិបាល ឱ្យបានរួចរាល់នៅត្រឹមដំណាច់ខែតុលានេះ។

ទន្ទឹមនឹងនេះ ចំពោះសៀវភៅណែនាំប្រតិបត្តិស្តីពីលក្ខណៈវិនិច្ឆ័យ និងដំណើរការវាយតម្លៃ និងផ្តល់ឋានៈសាស្ត្រាចារ្យ, អង្គប្រជុំក៏បានសម្រេចឱ្យធ្វើការកែសម្រួល និងពិនិត្យឡើងវិញឱ្យបានលម្អិត​និង​ម៉ត់ចត់ ពិសេសលើគុណវុឌ្ឍិ លក្ខខណ្ឌនៃការជ្រើសរើស និងការវាយតម្លៃ ដើម្បីធានានូវគុណតម្លៃ និងគុណភាព ព្រោះជាកន្លែងវិជ្ជាជីវៈ ហើយស្នាដៃនៃការស្រាវជ្រាវត្រូវមានលក្ខណៈវិទ្យាសាស្រ្ត និងមានប្រយោជន៍ដល់សង្គមជាតិ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យមានការសិក្សាពីគំរូអនុវត្តក្នុងក្របខណ្ឌអាស៊ាន និង​ក្នុង​កម្រិតអន្តរជាតិ​ផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសអាទិភាពការងារមួយចំនួន ដើម្បីឱ្យ ក.ជ.ស. ​អាច​ដំណើរពេញលេញនូវការ​ផ្ដល់ឋានៈសាស្ត្រាចារ្យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ក្នុង​ការ​ទទួល​ស្គាល់​គុណវុឌ្ឍិ ​ស្នាដៃវិជ្ជាជីវៈ និង​​ការលើក​កម្ពស់​ការបង្រៀន និងការ​ស្រាវជ្រាវនៅ​កម្ពុជា​៕​៕អត្ថបទដោយ MET KIM AU

 

ថ្ងៃចេញផ្សាយ: Friday, October 23, 2026 | Categories:

ក្រសួងមហាផ្ទៃ ជំរុញការផ្ដល់អត្តសញ្ញាណបណ្ណ និងឯកសារអត្តសញ្ញាណផ្សេងៗជូនពលរដ្ឋនៅខេត្តបាត់ដំបង ក្នុងនោះមានទាំងពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ

អ្នកទស្សនា: Views

(បាត់ដំបង)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុករួម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្ដីពីការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

Thursday, October 22, 2026

ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជាមិនចាំបាច់ដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ

អ្នកទស្សនា: Views

 


ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦–នៅក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃនាពេលកន្លងមក ដែលថាកម្ពុជា«ដើរតួជាអ្នករងគ្រោះ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា នៅក្នុងសន្ទរកថានៃសេចក្តីប្រកាសបើករបស់ភាគីថៃ គេបានចោទប្រកាន់ថាកម្ពុជាព្យាយាមដើរតួជាជនរងគ្រោះ។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តមបានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ និងសាមញ្ញថា៖

«បើសិនជាយើងនៅចាំបាន សន្ទរកថានៅក្នុងសេចក្ដីប្រកាសបើករបស់ខាងភាគីថៃ គាត់ចោទប្រកាន់កម្ពុជាយើងថា យើងដើរតួជាអ្នករងគ្រោះ។ ហើយខ្ញុំក៏សូមឆ្លៀតឱកាសនេះដើម្បីឆ្លើយតបទៅវិញយ៉ាងសាមញ្ញថា កម្ពុជាមិនមានការចាំបាច់នៅក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ»។

ការថ្លែងសារបដិសេធ និងទាត់ចោលការចោទប្រកាន់របស់ភាគីថៃនេះ បានបង្ហាញយ៉ាងច្បាស់ពីជំហររឹងមាំ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារសិទ្ធិ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ជាតិនៅលើឆាកអន្តរជាតិ ដោយផ្អែកលើទឡ្ហីករណ៍ច្បាប់ និងការពិតជាក់ស្តែង ដោយមិនចាំបាច់ធ្វើការសម្តែង ឬលាបពណ៌ណាមួយឡើយ៕អត្ថបទដោយ MET KIM AU

ថ្ងៃចេញផ្សាយ: Thursday, October 22, 2026 | Categories:

ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

អ្នកទស្សនា: Views

 

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋឃុំ /សង្កាត់ និងវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។


ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស លោកវរសេនីយ៍ទោ ប៉ាង រំដួល នាយរងការិយាល័យបុគ្គលិក តំណាងអគ្គស្នងការនគរបាលជាតិ រួមទាំងក្រុមការងារពាក់ព័ន្ធផងដែរ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
ថ្ងៃចេញផ្សាយ: Thursday, October 22, 2026 | Categories:

Wednesday, October 21, 2026

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសមជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

អ្នកទស្សនា: Views

  (ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត (Antonio G. Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះនាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន ថ្មីៗនេះ ដោយចាត់ទុកការតែងតាំងនេះថា ជាការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំ និងការខិតខំរបស់ឯកឧត្តមក្នុងបុព្វហេតុការពារជាតិហ្វីលីពីន។

ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជូនយោធាចារ្យ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។

ឯកឧត្តមក៏បានបង្ហាញជំនឿថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខសាយប័រ ព្រមទាំងការងារមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។

តាមគម្រោងនៃដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត នឹងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងហ្វីលីពីន ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងគាំទ្រយន្តការអាស៊ាន ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕អត្ថបទដោយ MET KIM AU