ព័ត៌មានថ្មីប្រចាំថ្ងៃ

Saturday, November 8, 2025

ប្រមុខការទូតកម្ពុជា បើកប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា ៣០ទូត ដើម្បីពន្យល់ពីការវិវត្តចុងក្រោយនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ

អ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបើកកិច្ចប្រជុំដើម្បីធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស ដោយមានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។

កិច្ចប្រជុំ បានធ្វើឡើងបន្ទាប់ពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការវិវត្តថ្មី ជាពិសេសក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន។

ក្រោយកិច្ចព្រមព្រៀងនេះ កម្ពុជា-ថៃ បានរៀបចំការកែសម្រួលកងទ័ពជាបន្តបន្ទាប់ដោយធ្វើតាមដំណាក់កាលផងដែរ៕

0 Reviews:

Post a Comment